Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ប្រុស​ស្រី​ដែល​កើត​ឆ្នាំ រកា វក ជូត រោង ឆ្លូវ ចលាភធំអស្ចារ្យ​នៅរង្វង់២ថ្ងៃ ៣០ និង ៣១ ហោរាសាស្ត្រ
  • ថ្ងៃទី14,15,16 ឆ្នំាម្សាញ់ ច ថោះ មមែ ខាល មមី វក ញញឹមចាំទទួលជោគជ័យ លាភសេដ្ឋីមកដល់ ហោរាសាស្ត្រ
  • សមត្ថកិច្ចឡោម​ព័ទ្ធ​ចាប់ខ្លួន​ឧកញ៉ា​ អគ្គ​នាយ​ក្រុមហ៊ុន​ពិភព​ដី​មាស និង​កងអង្គរក្ស ព័ត៌មានជាតិ
  • ប្រជុំឆ្នាំសំណាង ឆ្នាំមមែ វក រកា មមី កុរ ច ឆ្លូវ លាភធំចាប់ពីថ្ងៃនេះ ទៅពេញបរិបូរណ៍ដោយទ្រព្យ ហោរាសាស្ត្រ
  • ប្រាកដណាស់! ៣ថ្ងៃនេះ ប្រុសស្រីកើតឆ្នាំ ជូត ឆ្លូវ ថោះ ម្សាញ់ មមែ វក រកា ជួបលាភផ្ទួនលុយហូរចូលមិនដាច់ ហោរាសាស្ត្រ
  • លាដៃទទួលលាភ! ច្បា​ស់ដូចថ្ងៃ ចុងសប្តាហ៍ រកា ច កុរ ជូត ឆ្លូវ ខាល មមី មមែ វក សំណាងធំណាស់ ហោរាសាស្ត្រ
  • ហេងហេង!បីថ្ងៃ ច័ន្ទ អង្គារ៍ ពុធ ​ឆ្នាំលាភទាំង​៤ cmt 459 លុយហូរចូលដូចទឹក ហោរាសាស្ត្រ
  • សំណាងពិតៗ! ឆ្នាំ​សំណាង​ទាំង​៥ចាប់ពីពេលនេះដល់ដាច់ខែសម្រុក​ប្រមូល​លុយ ហោរាសាស្ត្រ

Category: ជីវិតនិងសង្គម

មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ទទួលបានប័ណ្ណសរសើរ ក្នុងឱកាសសន្និបាតសុខាភិបាលខេត្តសៀមរាប

Posted on March 24, 2026 By Mah Khmer
មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ទទួលបានប័ណ្ណសរសើរ ក្នុងឱកាសសន្និបាតសុខាភិបាលខេត្តសៀមរាប

សៀមរាប៖ ក្នុងឱកាសឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញជាអធិបតីក្នុង “កម្មវិធីបើកសន្និបាតបូកសរុបសមិទ្ធផលការងារសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប ប្រចាំឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦” ដែលបានប្រារព្ធឡើងនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។ ឯកឧត្តមរដ្ឋមន្ត្រី បានបំពាក់មេដាយជូនមន្ត្រីរាជការ និងបុគ្គលិកដែលមានស្នាដៃល្អ និងបានចូលនិវត្តន៍សរុបចំនួន ២២រូប ព្រមទាំងបានប្រគល់ប័ណ្ណសរសើរ ជូនថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យជ័យវរ្ម័នទី៧ ដែលបានខិតខំបំពេញភារកិច្ចដោយភាពអត់ធ្មត់ តស៊ូ និងលះបង់កម្លាំងកាយចិត្ត ក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ និងប្រជាពលរដ្ឋ ជាពិសេសក្រុមគ្រួសារវីរៈកងទ័ព និងប្រជាជននៅតំបន់ព្រំដែនកម្ពុជា–ថៃ ទាំងនាពេលកន្លងមក និងបច្ចុប្បន្ន។ ក្នុងឱកាសនេះដែរ លោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យ បានធ្វើរបាយការណ៍ជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី អំពីវឌ្ឍនភាព និងសកម្មភាពសុខាភិបាលសំខាន់ៗ ដែលមន្ទីរពេទ្យបានអនុវត្តន៍ក្នុងរយៈពេលកន្លងមក ដោយគូសបញ្ជាក់ពីការផ្តល់សេវាសុខាភិបាលចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០២៥ រួមមានសេវាពិគ្រោះជំងឺក្រៅ សេវាជំងឺសម្រាកព្យាបាល ការព្យាបាលជំងឺធ្ងន់ៗ ដូចជា មហារីក ទឹកនោមផ្អែម ជំងឺបេះដូង និងប្រព័ន្ធប្រសាទ ការវះកាត់ទំនើប ព្រមទាំងសេវាសម្ភពទាំងការសម្រាលធម្មជាតិ និងការវះកាត់។ លោកសាស្ត្រាចារ្យប្រធានមន្ទីរពេទ្យ…

អានបន្ត “មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ទទួលបានប័ណ្ណសរសើរ ក្នុងឱកាសសន្និបាតសុខាភិបាលខេត្តសៀមរាប” »

ជីវិតនិងសង្គម

ការដឹកនាំដោយបេះដូងពិត និងការបម្រើដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ទទួលបានការគោរពស្រលាញ់យ៉ាងជ្រាលជ្រៅពីប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានក្នុងខេត្តសៀមរាប

Posted on February 10, 2026 By Mah Khmer
ការដឹកនាំដោយបេះដូងពិត និងការបម្រើដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ទទួលបានការគោរពស្រលាញ់យ៉ាងជ្រាលជ្រៅពីប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានក្នុងខេត្តសៀមរាប

សៀមរាប៖ ក្នុងរយៈពេលជិត ២ ឆ្នាំ នៃការដឹកនាំស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត មិនត្រឹមតែបង្ហាញពីសមត្ថភាព និងវិន័យការងារខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញយ៉ាងច្បាស់ពី “បេះដូងអ្នកដឹកនាំ” ដែលដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងដាក់ការរក្សាសន្តិសុខសង្គមជាអាទិភាពកំពូល។ ក្រោមការដឹកនាំដ៏ឈ្លាសវៃ មានចក្ខុវិស័យច្បាស់លាស់ និងពោរពេញដោយការលះបង់ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានបំពេញភារកិច្ច និងតួនាទីជាអ្នកការពារសន្តិភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ដោយភាពអត់ធ្មត់ ស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ធ្វើឲ្យប្រជាពលរដ្ឋមានអារម្មណ៍កក់ក្តៅ មានទំនុកចិត្ត និងមានសេចក្តីសុខក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប បានសម្តែងការគោរព ស្រឡាញ់ និងសរសើរយ៉ាងទូលំទូលាយ ដោយចាត់ទុកលោកឧត្តមសេនីយ៍ទោ ជាថ្នាក់ដឹកនាំដែល «ធ្វើការពិត មើលឃើញការលំបាករបស់ប្រជាពលរដ្ឋពិត និងស្តាប់សម្លេងមូលដ្ឋានពិត»។ ការចុះដល់មូលដ្ឋានជាប្រចាំ និងការដឹកនាំដោយភាពជិតស្និទ្ធ បានបង្កើតភាពជឿជាក់ និងសាមគ្គីភាពយ៉ាងរឹងមាំ រវាងកម្លាំងនគរបាល និងប្រជាពលរដ្ឋ។ ជាមួយគ្នានេះ អ្នកសារព័ត៌មានជាច្រើន ក៏បានសម្តែងការគោរព និងវាយតម្លៃខ្ពស់ចំពោះលោកឧត្តមសេនីយ៍ទោ ហួត សុធី ដោយចាត់ទុកថា ជាថ្នាក់ដឹកនាំដែលបើកចំហ មានភាពសហការល្អ…

អានបន្ត “ការដឹកនាំដោយបេះដូងពិត និងការបម្រើដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ទទួលបានការគោរពស្រលាញ់យ៉ាងជ្រាលជ្រៅពីប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានក្នុងខេត្តសៀមរាប” »

ជីវិតនិងសង្គម

ធនាគារជាតិសម្រេចឱ្យលុបបំណុល ៨០លានរៀល ចំពោះយោធិនពលី, លុបបំណុល ១០លានរៀល ចំពោះយោធិនពិការ និងលើកលែងការផាកពិន័យ, ការទូទាត់សងការប្រាក់ និងពន្យារសងប្រាក់ដើម ចំពោះយោធិនក្នុងសមរភូមិប្រយុទ្ធ

Posted on December 10, 2025 By Mah Khmer
ធនាគារជាតិសម្រេចឱ្យលុបបំណុល ៨០លានរៀល ចំពោះយោធិនពលី, លុបបំណុល ១០លានរៀល ចំពោះយោធិនពិការ និងលើកលែងការផាកពិន័យ, ការទូទាត់សងការប្រាក់ និងពន្យារសងប្រាក់ដើម ចំពោះយោធិនក្នុងសមរភូមិប្រយុទ្ធ

ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្ដីណែនាំ ពីវិធានការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្នុងសេចក្តីណែនាំថ្មីនេះ ធនាគារជាតិនៃកម្ពុជា ណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្តល់ការអនុគ្រោះដល់យោធិនដែលបានពលី, ធ្លាក់ខ្លួនពិការ និងប្រតិបត្តិការប្រយុទ្ធក្នុងសមរភូមិ តាមរយៈការលុបបំណុល និងលើកលែងការផាកពិន័យ, ការទូទាត់សងការប្រាក់ និងពន្យារសងប្រាក់ដើម រហូតដល់ចុងខែឧសភា ឆ្នាំ២០២៦។ ធនាគារជាតិបញ្ជាក់ថា ការណែនាំថ្មីនេះ ឆ្លើយតបនឹងការអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ និងស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការជួយសម្រាលបន្ទុកដល់យោធិន ដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។ សម្រាប់យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធនឹងទទួលបានការអនុគ្រោះដូចខាងក្រោម៖ * លើកលែងរាល់កម្រៃ និងការផាកពិន័យពាក់ព័ន្ធនឹងឥណទាន គិតចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ដល់អតិថិជនជាយោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ ក្នុងសមរភូមិប្រយុទ្ធ * លើកលែងការទូទាត់សងការប្រាក់ និងពន្យារពេលទូទាត់សងប្រាក់ដើម គិតចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ដល់អតិថិជនជាយោធិនដែលធ្វើប្រតិបត្តិការ ដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ។ ចំពោះការអនុគ្រោះនេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ មិនត្រូវធ្វើមូលធនកម្មការប្រាក់លើប្រាក់ដើមនោះទេ * បន្ថែមលើចំណុចខាងលើនេះ…

អានបន្ត “ធនាគារជាតិសម្រេចឱ្យលុបបំណុល ៨០លានរៀល ចំពោះយោធិនពលី, លុបបំណុល ១០លានរៀល ចំពោះយោធិនពិការ និងលើកលែងការផាកពិន័យ, ការទូទាត់សងការប្រាក់ និងពន្យារសងប្រាក់ដើម ចំពោះយោធិនក្នុងសមរភូមិប្រយុទ្ធ” »

ជីវិតនិងសង្គម

យោធភូមិភាគទី៤ បាននាំយកថវិកាមូលនិធិគន្ធបុប្ផាកម្ពុជា ប្រគល់ជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ខេត្តសៀមរាប

Posted on December 1, 2025 By Mah Khmer
យោធភូមិភាគទី៤ បាននាំយកថវិកាមូលនិធិគន្ធបុប្ផាកម្ពុជា ប្រគល់ជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ខេត្តសៀមរាប

សៀមរាប៖ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ប្រតិភូយោធភូមិភាគទី៤ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បាននាំយកថវិកាចំនួន ១០០,០០០,០០០រៀល (មួយរយលានរៀល) ប្រគល់ជូនដល់មន្ទីរពេទ្យជ័យវរ័្មនទី៧ (គន្ធបុប្ផាទី៣) ខេត្តសៀមរាប។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង បានមានប្រសាសន៍ថា ថវិកាដែលនាំមកចូលរួមក្នុងមូលនិធិគន្ធបុប្ផាកម្ពុជានាពេលនេះ ជាការចូលរួមវិភាគទានដ៏ស្មោះស្ម័គ្រអស់ពីដួងចិត្ត របស់នាយទាហាន នាយទាហានរង និងពលទាហាន យោធភូមិភាគទី៤ ហើយក៏ជាការឆ្លើយតបទៅតាមការអំពាវនាវ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបច្ចុប្បន្នសម្តេចជាប្រធានព្រឹទ្ធ សភា នីតិកាលទី៥ និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរជាផ្លូវការ «មូលនិធិគន្ធបុប្ផាកម្ពុជា» នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នៅវិមានសន្តិភាព រាជធានីភ្នំពេញកន្លងទៅ និងបន្តមករាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បន្តអនុវត្តយ៉ាងសកម្មនូវ កម្មវិធីគាំពារសង្គម…

អានបន្ត “យោធភូមិភាគទី៤ បាននាំយកថវិកាមូលនិធិគន្ធបុប្ផាកម្ពុជា ប្រគល់ជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ខេត្តសៀមរាប” »

ជីវិតនិងសង្គម

ពិធីសម្ភោធដាក់ឱ្យដំណើរការម៉ាស៊ី CT Scan Revolution Maxima 128 Slices ទំនើបចុងក្រោយល្បឿនលឿនបំពាក់បច្ចេកវិទ្យា-បញ្ញាសិប្បនិម្មិត (AI) នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧!

Posted on November 17, 2025 By Mah Khmer
ពិធីសម្ភោធដាក់ឱ្យដំណើរការម៉ាស៊ី CT Scan Revolution Maxima 128 Slices ទំនើបចុងក្រោយល្បឿនលឿនបំពាក់បច្ចេកវិទ្យា-បញ្ញាសិប្បនិម្មិត (AI) នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧!

សៀមរាប៖ នាល្ងាចថ្ងៃចន្ទ ១២រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ មន្ទីរពេទ្យជ័យវរ្ម័នទី៧ បានសម្ភោធ ដាក់ដំណើរការម៉ាស៊ីន CT Scan Revolution Maxima 128 Slices ទំនើបចុងក្រោយល្បឿនលឿន បំពាក់បច្ចេកវិទ្យា-បញ្ញាសិប្បនិម្មិត (AI) ១គ្រឿងបន្ថែមទៀត នាថ្ងៃនេះបន្ថែមថ្មីមួយទៀត ដើម្បីឆ្លើយតមតម្រូវការនៃការធ្វើរោគវិនិច្ឆ័យជំងឺបានទាន់ពេលវេលា។ ក្រោមអធិបតីភាពរបស់ លោកបណ្ឌិត PHILIP Robinson ប្រធានមូលនិធិគន្ធបុប្ផាស្វីស និងលោកសាស្ត្រាចារ្យ MICHAEL Grotzer អនុប្រធានមូលនិធិស្វីស និងជានាយកមន្ទីរពេទ្យកុមារ Zurich អមដំណើដោយលោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ ព្រមទាំងលោកសាស្ត្រាចារ្យ អនុប្រធានមន្ទីរពេទ្យ និងមន្ត្រីរាជការ-បុគ្គលិក និងសម្របសម្រួលដោយថ្នាក់ដឹកនាំក្រុមហ៊ុន ITS។ ឆ្លៀតឱកាសនោះដែល លោកបណ្ឌិត PHILIP Robinson ប្រធានមូលនិធិគន្ធបុប្ផាស្វីស លោកសាស្ត្រាចារ្យ MICHAEL Grotzer អនុប្រធានមូលនិធិស្វីស…

អានបន្ត “ពិធីសម្ភោធដាក់ឱ្យដំណើរការម៉ាស៊ី CT Scan Revolution Maxima 128 Slices ទំនើបចុងក្រោយល្បឿនលឿនបំពាក់បច្ចេកវិទ្យា-បញ្ញាសិប្បនិម្មិត (AI) នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧!” »

ជីវិតនិងសង្គម

អង្គកឋិនទានសាមគ្គី ត្រូវបានដង្ហែវេរប្រគេន ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តតាហង្សសរារ៉ាម 

Posted on November 3, 2025 By Mah Khmer
អង្គកឋិនទានសាមគ្គី ត្រូវបានដង្ហែវេរប្រគេន ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តតាហង្សសរារ៉ាម 

ខេត្តសៀមរាប៖នៅរសៀលថ្ងៃទី២ ខែ វិច្ឆិកា ឆ្នាំ២០២៥នេះ គណៈកម្មការ អាចារ្យ និងពុទ្ធបរិស័ទជិតឆ្ងាយទាំង៧ភូមិចំណុះជើង វត្តតាហង្សសរារ៉ាម ទាំងអស់បានស្រុះស្រួល មូលមតិគ្នាជាឯកច្ឆ័ន្ទ ប្រារព្ធធ្វើអង្គកឋិនទានសាមគ្គី នៅភូមិប្រាសាទ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ដើម្បីវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងខ័ណ្ឌសីមា និងដើម្បីប្រមូលបច្ច័យសម្រាប់ទ្រទ្រង់ចង្ហាន់ព្រះសង្ឃនិងកសាងហេដ្ឋារចនាសម្ព័ននិងសមិទ្ធិផលនានាក្នុងវត្តតាហង្សសរារ៉ាម ដែលជាប្រយោជន៍រួមសម្រាប់ព្រះពុទ្ធសាសនា និងសង្គមជាតិទាំងមូលផងដែរ ។    ព្រះជិនវំសបាលោ សេង ហុង និងជា ព្រះគ្រូចៅអធិការវត្តតាហង្សសរារ៉ាម បានមានថេរដីកាថា កឋិនទាន គឺជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលមានសម្តែងទុកក្នុងព្រះវិន័យបិដក មហាវគ្គ កឋិនក្ខន្ធកៈ ជាបុណ្យដែលមានលក្ខណៈប្លែកពីបុណ្យដទៃ ៥យ៉ាង ទី១.ប្លែកដោយកាល គឺជាកាលទាន ក្នុងមួយឆ្នាំធ្វើបានតែ១ដង មានរយៈពេលកំណត់ត្រឹមតែ២៩ថ្ងៃ ហើយវត្តមួយទទួលបានកឋិនតែ១ដងប៉ុណ្ណោះ ទី២. ប្លែកដោយវត្ថុ គឺសំពត់ដែលជាវត្ថុកឋិននោះ មានតែស្បង់ ចីវរ និងសង្ឃាដី ដែលគេធ្វើត្រឹមត្រូវតាម ពុទ្ធប្បញ្ញត្តិ ទី៣.ប្លែកដោយអំពើ គឺបុគ្គលអ្នកធ្វើគម្បីធ្វើឱ្យត្រូវតាមវិន័យបញ្ញត្តិ ហើយព្រះសង្ឃត្រូវក្រាលគ្រង ឲ្យត្រូវតាមវិន័យបញ្ញត្តិ ទី៤.ប្លែកដោយបដិគ្គាហកៈ គឺអ្នកទទួលសំពត់កឋិន…

អានបន្ត “អង្គកឋិនទានសាមគ្គី ត្រូវបានដង្ហែវេរប្រគេន ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តតាហង្សសរារ៉ាម ” »

ជីវិតនិងសង្គម

បទពិសោធ និងសារសំខាន់ នៃការបន្ថែមប៉ុស្តិ៍នគរបាល ប្រចាំការអចិន្ត្រៃយ៍ ២៤ម៉ោង នៅសៀមរាប!

Posted on October 17, 2025October 17, 2025 By Mah Khmer
បទពិសោធ និងសារសំខាន់ នៃការបន្ថែមប៉ុស្តិ៍នគរបាល ប្រចាំការអចិន្ត្រៃយ៍ ២៤ម៉ោង នៅសៀមរាប!

សៀមរាប៖ បន្ថែមលើប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ចំនួន១០០ ប៉ុស្តិ៍នគរបាលចរាចរណ៍ផ្លូវគោក និងប៉ុស្តិ៍នគរបាលការពារបេតិកភណ្ឌមួយចំនួនទៀត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានទទួលការឯកភាពពីអគ្គស្នងការនគរបាលជាតិ រៀបចំប៉ុស្តិ៍នគរបាលប្រចាំការអចិន្ត្រៃយ៍២៤ម៉ោង។ ប៉ុស្តិ៍នគរបាលប្រចាំការអចិន្ត្រៃយ៍២៤ម៉ោង ត្រូវបានកំណត់ដាក់បន្ថែមនៅតាមគោលដៅ និងភូមិសាស្រ្តមានហានិភ័យ ដើម្បីបម្រើបេសកកម្មធានាសន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋទូទៅ។ ក្រោយចូលកាន់តំណែងជាស្នងការជាង១ឆ្នាំ បច្ចុប្បន្ន លោកឧត្តមសេនីយ៍ទោ ហួត សុធី បានដាក់ឱ្យដំណើរការ ប៉ុស្តិ៍នគរបាលប្រចាំការអចិន្ត្រៃយ៍២៤ម៉ោង បានចំនួន៩គោលដៅរួចជាស្រេចហើយ រួមមាន នៅសង្កាត់ស្រង៉ែ ចំនួន១ប៉ុស្តិ៍ នៅសង្កាត់គោកចក ចំនួន១ប៉ុស្តិ៍ នៅសង្កាត់សាលាកំរើក ចំនួន២ប៉ុស្តិ៍ នៅសង្កាត់ស្វាយដង្គំ ចំនួន១ប៉ុស្តិ៍ នៅសង្កាត់ស្លក្រាម ចំនួន២ប៉ុស្តិ៍ នៅឃុំកណ្ដែង ចំនួន១ប៉ុស្តិ៍ និងឃុំចាន់ស ចំនួន១ប៉ុស្តិ៍ ខណៈផែនការបង្ហើយមុនដាច់ឆ្នាំង២០២៥ មាន២ប៉ុស្តិ៍ទៀត គឺនៅប៉ុស្តិ៍អំពិល និងប៉ុស្តិ៍ត្រពាំងធំ។ បើតាមលោកស្នងការ «យើងបានណែនាំកងកម្លាំង ដោយបានធ្វើភារកិច្ចប្រគល់ជូនកងកម្លាំង ដើម្បីឱ្យកងកម្លាំងយើងដែលប្រចាំការ២៤ម៉ោងលើ២៤ម៉ោងនេះ ធ្វើការរៀបចំបែងចែកសកម្មភាព ល្បាត ពួនស្ទាក់ ទប់ស្កាត់បទរាល់ល្មើសនានានៅក្នុងភូមិសាស្ត្រ…

អានបន្ត “បទពិសោធ និងសារសំខាន់ នៃការបន្ថែមប៉ុស្តិ៍នគរបាល ប្រចាំការអចិន្ត្រៃយ៍ ២៤ម៉ោង នៅសៀមរាប!” »

ជីវិតនិងសង្គម

ប្រវត្តិខ្លះៗ របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលជាស្នងការគំរូ!

Posted on July 18, 2025July 22, 2025 By Mah Khmer
ប្រវត្តិខ្លះៗ របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលជាស្នងការគំរូ!

លោកឧត្តមសេនីយ៍ទោ ហួត សុធី ជាអ្នកស្រុកបាត់ដំបង កើតក្នុងគ្រួសារមួយ ដែលមានជីវភាពខ្វះខាត។ លោកជាកូនកំព្រាឪពុកតំាងពីកើតមក។ ប៉ុន្តែ កុមារ ហួត សុធី ជាមនុស្ស មិនចេះចុះចាញ់ នឹងព្រហ្មលិខិត ជាមនុស្សឧស្សាហ៍ព្យាយាមរៀនសូត្រ និងជាសិស្សរៀនពូកែម្នាក់ទើបមានវាសនាមកដល់ថ្ងៃនេះ។ កាលពីកុមារភាព លោក ហួត សុធី ជាសិស្ស រៀននៅសាលាបឋមសិក្សា អូតាគំា២ បន្តមកមធ្យមសិក្សា រៀននៅ អនុវិទ្យាល័យ វត្តដំរីស និងបានបញ្ជប់ការសិក្សា ទុតិយភូមិនៅ វិទ្យាល័យបាត់ដំបង ឬវិទ្យាល័យព្រះមុនីវស្ស។ នេះតាមអ្វីដែលសារព័ត៌មានយើងខ្ញុំបានបានដឹង និងដឹងតាមរយៈលោកស្ត្រាចារ្យម្នាក់ដែលជាមិត្តភ័ក្ត្រដ៏ជិតស្និត និងរៀនជុំគ្នាជាមួយលោក ហួត សុធី តំាងពីក្មេងរហូតមក។ ក្រោយបញ្ជប់ការសិក្សាទុតិយភូមិ លោក ហួត សុធី ពុំទាន់បានបន្តទៅរៀនថ្នាក់មហាវិទ្យាល័យ នៅឡើយ នោះក៏ដោយសារជីវភាពគ្រួសាររបស់លោកមានការខ្វះខាត។ ទើបលោក ហួត សុធី នៅជួយលក់ដូរអាវខោជជុះជាមួយម្តាយ នៅផ្សារភ្នំសំពៅ និងដើរលក់តាមជនបទ ដូចជាតំបន់កំពីងពួយ តាក្រាម…..ជាដើម និងពេលទំនេរពីការងារជួយម្តាយ លោកឆ្លៀតរត់ម៉ូតូឌុប។ ក្នុងពេលរត់ម៉ូតូឌុបនោះ…

អានបន្ត “ប្រវត្តិខ្លះៗ របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលជាស្នងការគំរូ!” »

ជីវិតនិងសង្គម

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត អញ្ជើញចូលរួម អបអរសាទរ ខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៥ និងពិធីសម្ពោធអគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប

Posted on June 28, 2025 By Mah Khmer
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត អញ្ជើញចូលរួម អបអរសាទរ ខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៥ និងពិធីសម្ពោធអគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប

សៀមរាប៖ នៅរសៀលថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅបរិវេណទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប បានអញ្ជើញដឹកនាំ លោក-លោកស្រី ស្នងការរង លោកនាយ-នាយរងការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ លោកនាយប៉ុស្តិ៍ការពារទាំង៦ ចំណុះឲ្យការិយាល័យការពារបេតិកភណ្ឌ រួមទាំងលោក-លោកស្រីប្រធាន អនុប្រធាន សមាជិក សមាជិការ នៃលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ចូលរួមអបអរសាទរ ខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា (២១ មិថុនា ឆ្នាំ២០០៧- ២១ មិថុនា ឆ្នាំ២០២៥) និងពិធីសម្ពោធអគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខ ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប។ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានថ្លែងសុន្ទរកថាស្វាគមន៍ និងរាយការណ៍អំពីវឌ្ឍនភាព…

អានបន្ត “លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត អញ្ជើញចូលរួម អបអរសាទរ ខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៥ និងពិធីសម្ពោធអគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប” »

ជីវិតនិងសង្គម

ប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប គោរពថ្លៃងអំណរអរុណ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប

Posted on June 25, 2025June 26, 2025 By Mah Khmer
ប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប គោរពថ្លៃងអំណរអរុណ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប

ប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប គោរពថ្លៃងអំណរអរុណ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សៀមរាប៖ ប្រជាពលរដ្ឋឈ្មោះ ពុំ ជុំ ភេទប្រុស អាយុ៣២ឆ្នំា រស់នៅភូមិ ធ្រៀស ឃុំស្រែញ័រ ស្រុកពួក ខេត្តសៀមរាប មានមុខរបររត់រ៉ីម៉ក់កង់បី សូមគោរពថ្លៃងអំណរអរុណ ចំពោះលោកឧត្តមសេនីយទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលបានសម្របសម្រួល ជូនប្រជាពលរដ្ឋ ក្នងករណីគ្រោះថ្នាក់ចរាចរណ៍មួយកាលពីថ្ងៃទី១៧ ខែមេសា ឆ្នំា២០២៥ វេលាម៉ោង៦.៣០នាទីល្ងាច។ លោកឧត្តមសេយ៍ទោ ហួត សុធី ថ្លែងថា ករណីនេះ គឺឈ្មោះ ពុំ ជុំ បើកបរមិនប្រយ័ត្ន ដោយបត់ឆ្វេង មិនមើលក្រោយ បណ្តាលអោយបរុស នារី ជិះម៉ូតូ១ មានគ្នា៤នាក់បុកពីក្រោយ បានបាក់ឆ្មេញ និង បាក់ដៃ។ តែជនបង្កមិនបានរត់គេចទៅណាដែរនោះទេ។ គឺនៅទទួលខុសត្រូវគ្រប់យ៉ាង និងបានបង់ជំងឺចិត្តជូនជនរងគ្រោះរួចហើយផងដែរ។ ប៉ុន្តៃនៅជាប់បណ្តឹងអាជ្ញា។ លោកឧត្តមសេយ៍ទោ បានស៊ើបប្រវត្តិរបស់ជនបង្ករួចហើយដែរ…

អានបន្ត “ប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប គោរពថ្លៃងអំណរអរុណ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប” »

ជីវិតនិងសង្គម

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ សមិទ្ធផលថ្មី នៃអធិការដ្ឋាននគរបាលស្រុកជីក្រែង

Posted on May 24, 2025 By Mah Khmer
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ សមិទ្ធផលថ្មី នៃអធិការដ្ឋាននគរបាលស្រុកជីក្រែង

សៀមរាប ៖ នៅរសៀលថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅបរិវេណអធិការដ្ឋាននគរបាលស្រុកជីក្រែង បានរៀបចំពិធីសម្ពោធ សមិទ្ធផលថ្មី នៃអធិការដ្ឋាននគរបាលស្រុកជីក្រែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ក្នុងពិធីនោះដែលក៏មានការចូលរួមពី សមាជិកក្រុមប្រឹក្សាស្រុក លោកស្រី អភិបាលរងស្រុក លោកស្នងការរង លោកអធិការ-អធិការរង លោកនាយ-នាយរងផ្នែក លោកនាយ-នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្រ្តីនៃអធិការដ្ឋាននគរបាលស្រុកជីក្រែងផងដែរ។ ជាកិច្ចចាប់ផ្តើម លោកវរសេនីយ៍ឯង តាំង លីហេង អធិការនគរបាលស្រុកជីក្រែង បានមានមតិស្វាគមន៍ ព្រមទាំងរាយការណ៍ពីសមិទ្ធផងនានា រួមទាំងលទ្ធផលកិច្ចប្រតិបត្តិការដែលសម្រេចបាននាពេលកន្លងមក និងលើកឡើងពីការប្តេជ្ញាចិត្ត ក្នុងការអនុវត្តផែនការបន្តរបស់អធិការដ្ឋាននគរស្រុកជីក្រែង។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានមានប្រសាសន៍លើកសរសើរ ដល់ថ្នាក់ដឹកនាំ រួមទាំងមន្រ្តីនគរបាលទាំងអស់ នៃអធិការដ្ឋាននគរបាលស្រុកជីក្រែង ដែលកន្លងមកបានខិតខំបំពេញតួនាទីភារកិច្ចក្នុងការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋបានល្អប្រសើរ…

អានបន្ត “លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ សមិទ្ធផលថ្មី នៃអធិការដ្ឋាននគរបាលស្រុកជីក្រែង” »

ជីវិតនិងសង្គម

ភាពខុសគ្នារវាងបណ្ដឹងព្រហ្មទណ្ឌ និងបណ្ដឹងរដ្ឋប្បវេណី

Posted on April 26, 2025 By Mah Khmer
ភាពខុសគ្នារវាងបណ្ដឹងព្រហ្មទណ្ឌ និងបណ្ដឹងរដ្ឋប្បវេណី

បណ្ដឹងទាំងពីរប្រភេទនេះមានលក្ខណៈខុសគ្នាយ៉ាងច្បាស់ តាមគោលបំណង ធាតុផ្សំ និងនីតិវិធី។ ខាងក្រោមនេះជាការវែកញែកលម្អិត៖ ១. គោលបំណងនៃបណ្ដឹង – បណ្ដឹងព្រហ្មទណ្ឌ: គោលបំណងចម្បងគឺពិនិត្យអំពីបទល្មើសដែលបង្កគ្រោះថ្នាក់ដល់សង្គម ឬបុគ្គល និងដាក់ទណ្ឌកម្មចំពោះជនប្រព្រឹត្តបទល្មើស។ ឧទាហរណ៍៖ ការលួច ឬការវាយប្រហារ។ – បណ្ដឹងរដ្ឋប្បវេណី: ត្រូវបានធ្វើឡើងដើម្បីដោះស្រាយជម្លោះផ្ទាល់ខ្លួន ដូចជា ការទាមទារសងប្រាក់ ការបំពានកិច្ចសន្យា ឬការកំណត់សិទ្ធិលើទ្រព្យ។ ២. ភាគីដែលអាចធ្វើបណ្ដឹង – បណ្ដឹងព្រហ្មទណ្ឌ: ត្រូវបានចាប់ផ្តើមដោយ ព្រះរាជអាជ្ញា (រដ្ឋ) ប៉ុណ្ណោះ ដោយផ្អែកលើព័ត៌មានពីប្រជាពលរដ្ឋ ឬមន្ត្រីយុត្តិធម៌។ – បណ្ដឹងរដ្ឋប្បវេណី: អាចធ្វើដោយបុគ្គលឯកជន ឬនីតិបុគ្គល (ឧ. ក្រុមហ៊ុន) ដើម្បីការពារសិទ្ធិផ្ទាល់ខ្លួន។ ៣. ធាតុផ្សំនៃបណ្ដឹង – បណ្ដឹងព្រហ្មទណ្ឌ: – ធាតុសត្យានុម័ត (សកម្មភាពជាក់ស្តែង ដែលបង្កគ្រោះថ្នាក់)។ – ធាតុអត្តនោម័ត (ចេតនា ឬអចេតនារបស់ជនល្មើស)។ – បណ្ដឹងរដ្ឋប្បវេណី: – តម្រូវឲ្យមានស្តុតាង…

អានបន្ត “ភាពខុសគ្នារវាងបណ្ដឹងព្រហ្មទណ្ឌ និងបណ្ដឹងរដ្ឋប្បវេណី” »

ជីវិតនិងសង្គម

រាជរដ្ឋាភិបាល នឹងលែងឱ្យមានការផ្តល់រង្វាន់លើគម្របដប ឬក្រវិលកំប៉ុងគ្រឿងស្រវឹង

Posted on April 25, 2025April 25, 2025 By Mah Khmer
រាជរដ្ឋាភិបាល នឹងលែងឱ្យមានការផ្តល់រង្វាន់លើគម្របដប ឬក្រវិលកំប៉ុងគ្រឿងស្រវឹង

ភ្នំពេញ៖ បំណងប្រាថ្នាដែលប្រជាពលរដ្ឋកម្ពុជាចង់ឃើញអស់យូរ​ខែ​ឆ្នាំមកហើយនោះ ទីបំផុតត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំ​ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេចហើយ គឺនឹង​លែង​ឱ្យមានការផ្តល់រង្វាន់លើគម្របដប ឬក្រវិលកំប៉ុងគ្រឿងស្រវឹង​ទៀត​ហើយ។ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥កន្លងទៅនេះ ទីស្តីការគណៈរដ្ឋមន្ត្រី បានផ្ញើលិខិតមួយទៅកាន់លោក​អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកស្រី ចម និម្មល រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម និងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយឱ្យចាត់វិធានការលើការធ្វើទីផ្សារដោយការផ្ដល់រង្វាន់តាមរយៈ គម្របដប និងក្រវិលកំប៉ុងក្នុងឧស្សាហកម្មភេសជ្ជៈ និងគ្រឿង​ស្រវឹង។ ក្នុងលិខិតនោះ ទីស្តីការគណៈរដ្ឋមន្ត្រី បានឯកភាពឱ្យទុកពេល៦ខែ ឬ១ឆ្នាំ ដើម្បីឱ្យក្រុមហ៊ុនផលិតគ្រឿងស្រវឹង ត្រៀមខ្លួនជាមុន ក្នុងការហាម​ឃាត់​ចំពោះការផ្ដល់រង្វាន់តាមរយៈក្រវិលកំប៉ុង ឬគម្របដប នៃផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈ។ ទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានឯកភាពរៀបចំកិច្ចប្រជុំរវាងម្ចាស់​ក្រុម៉ហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីបិទមិនឱ្យមានការផ្ដល់​រង្វាន់​ទាំង​អស់នាពេលវេលាសមស្របណាមួយ។ ចំណាត់ការរបស់រាជរដ្ឋាភិបាលនេះ ហាក់បានផ្តល់នូវរង្វាន់ដ៏ធំមួយសម្រាប់ប្រជាពលរដ្ឋក្រោយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ចំណាត់ការនេះ…

អានបន្ត “រាជរដ្ឋាភិបាល នឹងលែងឱ្យមានការផ្តល់រង្វាន់លើគម្របដប ឬក្រវិលកំប៉ុងគ្រឿងស្រវឹង” »

ជីវិតនិងសង្គម

អ្នកសារព័ត៌មានមានសិទ្ធិថតរូបនៅកន្លែងផ្សេងៗ តាមគោលការណ៍សេរីភាពសារព័ត៌មាន

Posted on April 22, 2025 By Mah Khmer
អ្នកសារព័ត៌មានមានសិទ្ធិថតរូបនៅកន្លែងផ្សេងៗ តាមគោលការណ៍សេរីភាពសារព័ត៌មាន

អ្នកសារព័ត៌មានមានសិទ្ធិថតរូបនៅកន្លែងផ្សេងៗ តាមគោលការណ៍សេរីភាពសារព័ត៌មាន ប៉ុន្តែមានការកំណត់ខ្លះៗដូចខាងក្រោម៖ ១. កន្លែងសាធារណៈ (Public Spaces) – ផ្លូវសាធារណៈ សួនឧទ្យាន ឬកន្លែងសាធារណៈផ្សេងៗ៖ អាចថតរូបបានដោយសេរី លើកលែងតែមានការហាមឃាត់ជាក់លាក់ (ឧ. ព្រឹត្តិការណ៍ស៊ីជម្រៅ ឬការពារសុវត្ថិភាព)។ – ការប្រជុំសាធារណៈ៖ អាចថតរូបបាន ប៉ុន្តែត្រូវគោរពក្រមសីលធម៌ (ឧ. មិនរំខានសកម្មភាព)។ ២.កន្លែងឯកជន (Private Property) – ត្រូវទទួលការអនុញ្ញាតពីម្ចាស់កន្លែង៖ ដូចជាផ្ទះឯកជន ហាងដែលមិនបើកទូលាយ។ បើគ្មានការយល់ព្រម អាចនាំឱ្យមានបញ្ហាច្បាប់ (ឧ. ការឈ្លានពាន)។ ៣.កន្លែងដែលមានការរឹតបន្តឹង – តុលាការ ឬស្ថាប័នរដ្ឋ៖ អាចមានការហាមឃាត់ថតរូបដើម្បីការពារសុវត្ថិភាព ឬឯកជនភាព។ – តំបន់ស៊ីជម្រៅជាតិ៖ ដូចជាមូលដ្ឋានទ័ព ឬកន្លែងសម្ងាត់។ – ស្ថាប័នសុខាភិបាល និងសិក្សា៖ ត្រូវការការអនុញ្ញាត ដោយសារកត្តាឯកជនភាព។ ៤. ការពារឯកជនភាព – មនុស្សជាក់លាក់៖ ក្នុងប្រទេសខ្លះ តម្រូវឱ្យមានការយល់ព្រមមុនពេលបោះពុម្ពរូបភាពដែលអាចសម្គាល់អត្តសញ្ញាណបាន។ ៥.កត្តាច្បាប់តាមប្រទេស…

អានបន្ត “អ្នកសារព័ត៌មានមានសិទ្ធិថតរូបនៅកន្លែងផ្សេងៗ តាមគោលការណ៍សេរីភាពសារព័ត៌មាន” »

ជីវិតនិងសង្គម

តើអ្វីទៅ​ជា​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល?

Posted on April 22, 2025 By Mah Khmer
តើអ្វីទៅ​ជា​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល?

សិទ្ធិខាងរូបភាព គឺ​ជា​ផ្នែក​មួយ​នៃ​សិទ្ធិ​បុគ្គល ដែល​ទទួល​បាន​ការការពារ​ដោយ​ក្រម​រដ្ឋប្បវេណី។ ​មាត្រា ១០​ នៃ​ក្រមរដ្ឋប្បវេណី​​ខ្មែរ ​ចែងថា៖ “សិទ្ធិ​របស់​បុគ្គល សំដៅ​ទៅលើ​សិទ្ធិ​ដែល​មាន​អត្ថន័យ​ពាក់ព័ន្ធ​នឹង​ជីវិត​រូបកាយ​ សុខភាព សេរីភាព នាម កិត្តិយស ភាព​ឯកជន ឬ សិទ្ធិ​ផ្សេងទៀត ដែល​ជា​ផលប្រយោជន៍ ទាក់ទង​នឹង​លក្ខណៈ​បុគ្គល”។ ខាងក្រោម​នេះ ជា​សំណួរ-ចម្លើយ​ជុំវិញ​សិទ្ធិ​ខាង​រូបភា​ពនៃ​បុគ្គល។ សំណួរ-តើ​អ្វី​ទៅ​ជា​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល? ចម្លើយ-សិទ្ធិ​ខាង​រូបភាព គឺ​ជា​​សិទ្ធិ​របស់​បុគ្គល​ក្នុងការ​ហាមឃាត់​អ្នកដទៃ​មិន​ឲ្យ​ថត ឬ​ផ្សព្វផ្សាយ​រូបភាព​របស់​ខ្លួន។ ដូច្នេះ បើ​ទោះបី​​ត្រឹម​តែ​ថតរូប ហើយមិន​យក​រូបថត​ទៅ​ផ្សព្វផ្សាយ​ក៏ដោយ ក៏​ជា​ការ​រំលោភ​លើ​សិទ្ធិ​ខាង​រូបភាព​​ដែរ ប្រសិន​បើ​គ្មាន​ការព្រមព្រៀង​ពី​ម្ចាស់រូប។ សំណួរ-តើ​អ្នក​​រំលោភលើ​​សិទ្ធិ​ខាងរូបភាព​នេះ អាច​ត្រូវ​ទទួល​ទោស​បែបណា? ចម្លើយ-​​អ្នក​រំលោភ​លើ​សិទ្ធិ​ខាងរូបភាព​អាច​នឹង​ត្រូវ​ទទួល​ទោស​ខាង​រដ្ឋប្បវេណីផង និង​ខាង​ព្រហ្មទណ្ឌផង។ យោងតាម​​ក្រម​រដ្ឋប្បវេណី ក្នុងករណី​​មាន​ការ​ថត ឬ​ផ្សព្វផ្សាយ​រូបភាព​​ដោយ​គ្មាន​ការ​ព្រមព្រៀង​ពី​ម្ចាស់រូប ម្ចាស់​រូប​មាន​សិទ្ធិ៖ ទាមទារ​ឲ្យ​បញ្ឈប់ (មាត្រា​ ១១)៖ ដូចជា ពេល​ឃើញ​គេ​​លើក​ម៉ាស៊ីន​ថត​ចង់​ថត ​សាមី​ខ្លួន​អាច​​ហាមឃាត់​មិន​ឲ្យ​ថត។ ទាមទារ​ឲ្យ​ដក​ចេញ​នូវលទ្ធផល​នៃ​សកម្មភាព​រំលោភ (មាត្រា ១២)៖ បើ​សិន​ជា​រូបភាព​ត្រូវ​បាន​ថតរួចទៅហើយ សាមី​ខ្លួន​អាច​ទាមទារ​ឲ្យ​លុប​រូប​នេះ​ចេញ​ពី​ម៉ាស៊ីន​ថតវិញ។ បើ​សិន​ជា​រូបថតនេះ ត្រូវ​បាន​យក​ទៅ​ចុះផ្សាយ​រួចហើយ​ (ដូចជា​ចុះផ្សាយ​នៅលើ​ទំព័រ​វិបសៃត៍​ជាដើម) ម្ចាស់​រូប​អាច​ទាមទារ​ឲ្យ​ដក​រូបនេះ​ចេញវិញ។ ទាមទារ​សំណង​ការខូចខាត (មាត្រា ១៣)៖…

អានបន្ត “តើអ្វីទៅ​ជា​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល?” »

ជីវិតនិងសង្គម

សេចក្តីបំភ្លឺព័ត៌មានរបស់លោក យាង សុភាព និងអ្នកស្រី ពេជ សុខា ដែលត្រូវកូនប្រសារស្រីបរិហាកេរ្តិ៍តាមបណ្តាញសង្គម!

Posted on April 13, 2025 By Mah Khmer
សេចក្តីបំភ្លឺព័ត៌មានរបស់លោក យាង សុភាព និងអ្នកស្រី ពេជ សុខា ដែលត្រូវកូនប្រសារស្រីបរិហាកេរ្តិ៍តាមបណ្តាញសង្គម!

សៀមរាប៖ តាមរយៈការផ្តល់បទសម្ភាសន៍មកកាន់ទីភ្នាក់ងារសារព័ត៌មានយើងខ្ញុំ អ្នកស្រី ពេជ្រ សុខា មានអាស័យដ្ឋានរស់នៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលត្រូវជាម្តាយក្មេករបស់ស្ត្រីឈ្មោះ ឡៃ គន្ធី បានថ្លែងថា ការលើកឡើងរបស់កូនប្រសាររបស់អ្នកស្រីតាមបណ្តាញសង្គម និងតាមរយៈការផ្តល់បទសម្ភាសន៍ឱ្យអ្នកសារព័ត៌មាន ជាការប្រឌិតរឿងភូតកុហក់ខុសពីការពិតទំាងអស់។ អ្នកស្រីថ្លែងថា«ខ្ញុំមិននឹកស្មានថាកូនប្រសារស្រី របស់ខ្ញុំហ៊ានប្រឌិតរឿងភូតកុហក់យ៉ាងដូច្នេះសោះ បង្កើតរឿងតូចទៅជារឿងធំ ធ្វើអោយសង្គមស្អប់ខ្ពើមខ្ញុំ និងគ្រួសារ រហូតដល់អ្នកប្រើប្រាស់បណ្តាញសង្គម ហៅខ្ញុំថាម្តាយក្មេកចិត្តអប្រិយ៍ បំបែកបំបាក់កូន ទំាងដែលខ្ញុំមិនបានដឹងអ្វីទាល់សោះ» អ្នកស្រីលើកឡើងបែបចម្ងល់ថា«បើខ្ញុំមានចេតនាពង្រាត់ពង្រាស់កូន ឬបំបែកបំបាក់កូន ចំបាច់អីខ្ញុំត្រូវចំណាយលុយទៅស្តីដណ្តឹង និងរៀបការតាមប្រពៃណីឲ្យកូនធ្វើអ្វី?» ពេលកូនប្រសារមានផ្ទៃពោះ អ្នកដែលថែទំាគឺពួកខ្ញុំ ដែលកាលណោះកូនប្រសារឈ្មោះឡៃ គន្ធី នេះរស់នៅលើផ្ទះរបស់ពួកខ្ញុំ ពេលសម្រាលកូនក៏ពួកខ្ញុំអ្នកថែទំា ទំាងម្តាយទំាងកូន ខណៈដែលប្តីរបស់ខ្លួននៅរៀនឯប្រទេសវៀតណាម រហូតមកដល់ពេលនេះកូនប្រុសមានអាយុជាង៥ឆ្នំា ហើយត្រូវបានមីងបង្កើត(ប្អូនរបស់ស្វាមី)ដឹកទៅរៀនរាល់ថ្ងៃ។ រាល់ថ្ងៃនេះកូនប្រុសដែលត្រូវជាចៅខ្ញុំនេះមានអាយុជាង៥ឆ្នំា ហើយកំពុងរស់នៅជាឪពុកបង្កើតរបស់ខ្លួន ដែលធ្វើការផង និងមើលថែទំាកូនផង រួមទំាងពួកខ្ញុំជួយមើលថែទំា ទំាងការហូបចុក និងរៀនសូត្រ។ សួរថាគាត់បានផ្តល់អ្វីមកខ្លះដើម្បីកូន? អ្វីដែលហួសចិត្តនោះ គឺកូនប្រសារស្រីខ្ញុំហ៊ានធ្វើទំាងបំពាន ដោយនំាគ្នាមកអុកឡុកផ្ទះរបស់ខ្ញុំហើយថតបង្ហោះលើបណ្តាយសង្គម ធ្វើឲ្យគេស្អប់ខ្ពើមពួកខ្ញុំមួយគ្រួសារ។ ផ្ទះដែលថតបង្ហោះនោះគឺជាផ្ទះរបស់ខ្ញុំ មិនមែនផ្ទះរបស់កូនខ្ញុំ និងកូនប្រសារនោះទេ។ ផ្ទះរបស់ពួកគេមានមួយផ្សេងទៀតដែលកំពុងសាងសង់មិនទាន់ហើយ។…

អានបន្ត “សេចក្តីបំភ្លឺព័ត៌មានរបស់លោក យាង សុភាព និងអ្នកស្រី ពេជ សុខា ដែលត្រូវកូនប្រសារស្រីបរិហាកេរ្តិ៍តាមបណ្តាញសង្គម!” »

ជីវិតនិងសង្គម

ស្រីម្នាក់ចុះចោលកូន និងប្តី រាប់ឆ្នំាដល់ពេលប្តីទ្រំាលែងបានប្តឹងទៅតុលាការលែងលះ​ តំាងទៅរកសារព័ត៌មានអោយជួយផ្សាយទំាងបំពាន(វីដេអូ)

Posted on April 11, 2025April 11, 2025 By Mah Khmer
ស្រីម្នាក់ចុះចោលកូន និងប្តី រាប់ឆ្នំាដល់ពេលប្តីទ្រំាលែងបានប្តឹងទៅតុលាការលែងលះ​ តំាងទៅរកសារព័ត៌មានអោយជួយផ្សាយទំាងបំពាន(វីដេអូ)

សៀមរាប៖ ស្រីម្នាក់ចុះចោលកូន និងប្តី រាប់ឆ្នំាដល់ពេលប្តីទ្រំាលែងបានប្តឹងទៅតុលាការលែងលះ​ តំាងទៅរកសារព័ត៌មានអោយជួយផ្សាយទំាងបំពាន។ មិនត្រឹមតែប៉ុណ្ណោះទេ ស្ត្រីរូបនេះបានប្រឹងអំពាវនាវអោយថ្នាក់ដឹកនំាជួយរកយុត្តិធម៌ឱ្យខ្លួនទំាងដែលខ្លួនមិនទាន់បានចូលទៅតុលាការឆ្លើយបំភ្លឺផង។ សំណុំរឿងនេះមិនមែនជាសំណុំរឿងព្រហ្មទណ្ឌឯណាដែលត្រូវខ្លាចគេចាប់ដាក់គុកនោះ? វាជាសំណុំរឿងលែងលះ។ អ្វីដែលហួសចិត្តជាងនេះខ្លំាងទៀតនោះ ស្ត្រីដែលជាអ្នកសារព័ត៌មានធ្វើបទសម្ភាសន៍នោះប្រឹងជួយយំទៀតផង ទំាងដែលខ្លួនមិនមើលដីកាកាន់ក្នុងដៃ។ ដោយសារនៅលើបណ្តាញសង្គមកំពុងផ្ទះរឿ«ម្តាយក្មេកចិត្តអប្រិយ៍» ខ្ញុំបានអោយអគ្គនាយករងរបស់សារព័ត៌មានមហាខ្មែរ ស្នើសុំទៅឪពុក និងត្រូវជាស្វាមីរបស់ស្ត្រីដែលកំពុងស្រែកដង្ហោយរកយុត្តិធម៌ ទំាងដែលតុលាការមិនទាន់កាត់សេចក្តីណាមួយ និងថាខ្លួនជាជនរងគ្រោះនោះ បានដឹកកូនប្រុសមកផ្តល់បទសម្ភាសន៍នៅទីស្នាក់ការកណ្តាលរបស់អង្គភាពយើងខ្ញុំ។ ដើម្បីឱ្យមហាជនកាន់តែជ្រាបច្បាស់ពិតប្រាកដ សូមស្តាប់ការនិយាយរបស់ក្មេងប្រុស ដែលត្រូវជាកូនបង្កើតរបស់ស្ត្រីកំពុងស្រែកដង្ហោយរកយុត្តិធម៌។ យើងខ្ញុំបានធ្វើបទសម្ភាសន៍ក្មេងនេះ គឺមានឪពុកនៅក្បែរស្រាប់ និងធ្វើបទសម្ភាសន៍ពីរដងក្នុងចន្លោះ៣០នាទី។ ដើម្បីឲ្យក្មេងមានស្មារតីរឹងមំា និងឆ្លើយសំនួរយ៉ាងត្រឹមត្រូវដោយគ្មានការបង្ខិតបង្ខំណាមួយនោះឡើយ។ ក្មេងនេះកំពុងស្ថិតក្នុងការគ្រប់គ្រង់របស់ឪពុក និងកំពុងសិក្សាដោយទទួលបានការយកចិត្តទុកដាក់ថែទំាយ៉ាងដិតដល់បំផុតពីឪពុកបង្កើត និងតា យាយ ពូ មីង….។ យល់ដឹងផ្នែកច្បាប់៖ បទបោះបង់អនីតិជន យោងតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ញត្តិថា មាតាបិតាមានកាតព្វកិច្ចថែរក្សា និងអប់រំកូនឲ្យទៅជាពលរដ្ឋល្អ ។ ដូចនេះ ការបោះបង់ចោលកូនជាអនីតិជនដែលស្ថិត​នៅក្រោម​អាណាព្យាបាល​របស់ខ្លួននោះ គឺជាទង្វើល្មើសច្បាប់ ។ ការបោះបង់អនីតិជន គឺជាបទល្មើសមជ្ឈិម ដែលក្រមព្រហ្មទណ្ឌបានកំណត់យ៉ាងជាក់លាក់ថា “អំពើរបស់បុគ្គលមានអំណាចថែរក្សា ដែលបោះបង់អនីតិជនអាយុតិចជាង ១៥ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១(មួយ) ឆ្នាំ ទៅ ៥…

អានបន្ត “ស្រីម្នាក់ចុះចោលកូន និងប្តី រាប់ឆ្នំាដល់ពេលប្តីទ្រំាលែងបានប្តឹងទៅតុលាការលែងលះ​ តំាងទៅរកសារព័ត៌មានអោយជួយផ្សាយទំាងបំពាន(វីដេអូ)” »

ជីវិតនិងសង្គម

អ្នកអង្គម្ចាស់ (Grand Duke) Guillaume Jean Joseph Marie នៃប្រទេសលុចសំបួ ទស្សនកិច្ចមន្ទីរពេទ្យគន្ធបុប្ផា

Posted on April 3, 2025 By Mah Khmer
អ្នកអង្គម្ចាស់ (Grand Duke)   Guillaume Jean Joseph Marie នៃប្រទេសលុចសំបួ ទស្សនកិច្ចមន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១០និង១៥នាទីព្រឹក មន្ទីរពេទ្យគន្ធបុប្ផា មានកិត្តិយសបានទទួលដំណើរទស្សនកិច្ចរបស់អ្នកអង្គម្ចាស់ (Grand Duke) Guillaume Jean Joseph Marie នៃប្រទេសលុចសំបួ ដោយមានការអមដំណើរដោយឯកឧត្តម Xavier Bettel, ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មបរទេស។ ក្នុងការទទួលដំណើរមកដល់របស់ប្រតិភូ មានវត្តមាន ឯកឧត្តម ឌិត ឌីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកជំទាវ អ៊ុំ សាម៉ុល អនុរដ្ឋលេខាធិការ ព្រមទំាងឯកឧត្តមបណ្ឌិត ចន ណារិទ្ធិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា លោកវេជ្ជបណ្ឌិត Denis Laurent អគ្គនាយកមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា បានជូនដំណើរប្រតិភូទស្សនកិច្ចតាមផ្នែកនិមួយៗ មានបន្ទប់សង្រ្គោះបន្ទាន់កុមារ និងទារក, បន្ទប់សង្រ្គោះក្រោយវះកាត់បេះដូង មន្ទីរពិសោធន៍…

អានបន្ត “អ្នកអង្គម្ចាស់ (Grand Duke) Guillaume Jean Joseph Marie នៃប្រទេសលុចសំបួ ទស្សនកិច្ចមន្ទីរពេទ្យគន្ធបុប្ផា” »

ជីវិតនិងសង្គម

សហភាពសហព័ន្ធយុវជនកម្ពុជា ស្នើអ្នកសារព័ត៌មាន អ្នកផលិតមាតិការ និងមគ្គុទ្ទេសក៍ទេសចរណ៍ ជួយជំរុញការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

Posted on April 2, 2025 By Mah Khmer
សហភាពសហព័ន្ធយុវជនកម្ពុជា ស្នើអ្នកសារព័ត៌មាន អ្នកផលិតមាតិការ និងមគ្គុទ្ទេសក៍ទេសចរណ៍ ជួយជំរុញការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

សៀមរាប៖ មន្ត្រីជាន់ខ្ពស់សហភាពសហព័ន្ធយុវជនកម្ពុជា បានស្នើដល់អ្នកសារព័ត៌មាន អ្នកផលិតមាតិការក្នុងបណ្តាញសង្គម និងមគ្គុទ្ទេសក៍ទេសចរណ៍ ជួយជំរុញការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ឱ្យបានទូលំទូលាយ ព្រោះការផ្សព្វផ្សាយនេះ វាជាផ្នែកមួយនៃការផ្សព្វផ្សាយគោលដៅទេសចរណ៍ក្នុងខេត្តសៀមរាប ក៏ដូចជាការផ្សព្វផ្សាយអំពីសិល្បៈវប្បធម៌របស់ខ្មែរទៅកាន់ពិភពលោកផងដែរ។ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងជំរុញការផ្សព្វផ្សាយពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមប្រតិបត្តិអង្គរសង្ក្រាន្ត មានប្រសាសន៍ថា អង្គរសង្ក្រាន្ត បានបង្កើតឡើងគឺដើម្បីជាតិ ដើម្បីបំផុសស្មារតីថាខ្មែរធ្វើបាន។ ចាប់តាំងពីឆ្នាំ២០១៣មក ព្រឹតិ្តការណ៍អង្គរសង្ក្រាន្ត បានរួមចំណែកយ៉ាងធំធេង នៅក្នុងការជួយដល់វិស័យទេសចរណ៍របស់ខេត្តសៀមរាប តាមរយៈការបង្ហាញនូវគោលដៅទេសចរណ៍សំខាន់ៗនិងបានគាស់កកាយនូវទម្រង់សិល្បៈ វប្បធម៌ ល្បែងរបាំប្រជាប្រិយរបស់ខ្មែរយើងជាច្រើនទម្រង់ បង្ហាញទៅកាន់ទេសចរណ៍ជាតិ និងអន្តរជាតិ។ ឯកឧត្តមបន្តថា សម្រាប់អង្គរសង្ក្រាន្តឆ្នាំនេះ ក៏មិនខុសគ្នាពីឆ្នាំមុនៗដែរ ពោលអង្គរសង្ក្រាន្ត នៅតែរក្សាបានគោលបំណងរបស់ខ្លួន គឺការផ្សព្វផ្សព្វអំពីទេសចរណ៍ និងសិល្បៈវប្បធម៌ ក្នុងនោះអង្គរសង្ក្រាន្តបានលើកយកនូវកម្មវិធីកម្សាន្តធំៗចំនួន ៣៨កម្មវិធី ដោយក្នុងកម្មវិធីនីមួយៗ មានការសម្តែងសិល្បៈ ល្បែងប្រជាប្រិយរបស់ខ្មែរជាច្រើនទម្រង់ផ្សេងៗគ្នា។ ដូច្នេះការចូលរួមផ្សព្វផ្សាយអំពីអង្គរសង្ក្រាន្ត ជាការចូលរួមយ៉ាងសំខាន់ក្នុងការជួយដល់សេដ្ឋកិច្ចរបស់អ្នកខេត្តសៀមរាប តាមរយៈការបង្ហាញនូវគោលដៅទេសចរណ៍សំខាន់ៗដល់អ្នកទេសចរជាតិ និងអន្តរជាតិ។ ឯកឧត្តម សោម រតនា ប្រធានក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈរបស់អង្គរសង្ក្រាន្ត បានបង្ហាញថា…

អានបន្ត “សហភាពសហព័ន្ធយុវជនកម្ពុជា ស្នើអ្នកសារព័ត៌មាន អ្នកផលិតមាតិការ និងមគ្គុទ្ទេសក៍ទេសចរណ៍ ជួយជំរុញការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត” »

ជីវិតនិងសង្គម

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានដឹកនាំកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត ជួយរុះរើផ្ទះពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់

Posted on March 17, 2025 By Mah Khmer
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានដឹកនាំកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត ជួយរុះរើផ្ទះពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់

សៀមរាប៖ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានដឹកនាំកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត ជួយរុះរើផ្ទះពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់ ក្នុងមូលដ្ឋានក្រុងស្រុក ចំនួន១០ រួមមាន ក្រុងសៀមរាប ក្រុងរុនតាឯកតេជោសែន, ស្រុកប្រាសាទបាគង, ស្រុកស្វាយលើ, ស្រុកអង្គរធំ, ស្រុកពួក, ស្រុកបន្ទាយស្រី, ស្រុកសូទ្រនិគម, ស្រុកជីក្រែង និងស្រុកអង្គរជុំ ។ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងថា ភ្លៀងលាយខ្យល់កន្ត្រាក់ បានវាយប្រហារលើមូលដ្ឋានក្រុងស្រុកចំនួន១០ កាលពីរសៀលល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បានបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋចំនួន ១៧៨គ្រួសារ, ដួលរលំបាក់ដើមឈើ ចំនួន ៧១ដើម បានបណ្តាលឲ្យមានមនុស្សរងរបួស៧នាក់ (ស្រី៣នាក់) និងពុំមានអ្នកស្លាប់ ព្រមទាំងផលប៉ះពាល់ផ្សេងទៀត ដូចជា រលំបង្គោលភ្លើងលម្អផ្លូវ រលំបាក់មែកឈើលើដងផ្លូវផងដែរ។   ចុចមើលសកម្មភាពបន្ថែម ចុចមើលសកម្មភាពបន្ថែម

ជីវិតនិងសង្គម

អបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ២០២៥ ក្រោមប្រធានបទ“សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប”

Posted on March 14, 2025 By Mah Khmer
អបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ២០២៥ ក្រោមប្រធានបទ“សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប”

សៀមរាប ៖ នៅព្រឹកថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០៨:០០នាទី នៅសាលប្រជុំ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រារព្ធពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ២០២៥ ក្រោមប្រធានបទ“សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងឧត្តមភរិយា និងមានការអញ្ជើញចូលរួមពី លោក-លោកស្រី ស្នងការរង ឧត្តមភរិយាលោកស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលក្រុង-ស្រុក ព្រមទាំងនារីជានគរបាលជាតិជាច្រើនរូបផងដែរ។ ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ ស្នងការ បានសម្ដែងការកោតសរសើរ លើកទឹកចិត្ត និងអរគុណចំពោះវីរភាពរបស់កងកម្លាំង ជាពិសេសកងកម្លាំងនារីទាំងអស់ ដែលបានលះបង់ធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិ ប្រកបដោយ ឆន្ទៈ មនសិការ បន្តដិតជាប់ក្នុងស្មារតីនៃកងកម្លាំងនគរបាលនារីជារៀងរហូត។ លោកឧត្តមសេនីយ៍ទោ ស្នងការ…

អានបន្ត “អបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ២០២៥ ក្រោមប្រធានបទ“សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប”” »

ជីវិតនិងសង្គម

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចុះសួរសុខទុក្ខមន្រ្តីនគរបាលដែលរងគ្រោះ ដោយសារគ្រោះអគ្គិភ័យឆាបឆេះគេហដ្ឋាន

Posted on February 28, 2025 By Mah Khmer
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចុះសួរសុខទុក្ខមន្រ្តីនគរបាលដែលរងគ្រោះ ដោយសារគ្រោះអគ្គិភ័យឆាបឆេះគេហដ្ឋាន

សៀមរាប ៖ ដោយបានការយកចិត្តទុកដាក់ក៏ដូចជាផ្តល់ភាពកក់ក្តៅដល់មន្រ្តីក្រោមឱវាទ នៅព្រឹកថ្ងៃទី២ ៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទ ចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី តាន់ ប៊ុនធន់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលល្វា នៃអធិការដ្ឋាននគរបាលស្រុកពួក ចំពោះការបាត់បង់នូវគេហដ្ឋាន ដោយសារអគ្គិភ័យឆាបឆេះ។ ក្នុងឱកាសនោះដែល លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបាននាំយកថវិកា របស់ថ្នាក់ដឹកនាំ និងថរិការរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប សរុបចំនួន ៨,៤៨០,០០០៛ (ប្រាំបីលានសែសិបប្រាំបីមុឺនរៀល) និងថវិការដែលបានមកពីការចូលរួមរបស់មន្រ្តី នៃអធិការដ្ឋាននគរបាលស្រុកពួក សរុបចំនួន ៣,៥០០,០០០៛ (បីលានប្រាំសែនរៀល) រួមទាំងគ្រឿងឧបភោគបរិភោគមួយចំនួន ប្រគល់ជូនជាអំណោយក្នុងការចែករំលែកសម្រាលបន្ទុកគ្រួសារ លោកវរសេនីយ៍ត្រី តាន់ ប៊ុនធន់ ផងដែរ។ សូមបញ្ជាក់ផងដែលថានៅយប់ថ្ងៃទី២៦ ខែកុម្ភៈ…

អានបន្ត “លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចុះសួរសុខទុក្ខមន្រ្តីនគរបាលដែលរងគ្រោះ ដោយសារគ្រោះអគ្គិភ័យឆាបឆេះគេហដ្ឋាន” »

ជីវិតនិងសង្គម

លោក ជា សាវី អ្នករស់នៅខេត្តសៀមរាប ទទួលបានជយលាភីលេខ១ ក្នុងកម្មវិធី «សំណេរអង្គរ» លើកទី២ សម្រាប់បេក្ខជនអាយុលេីស ១៩ឆ្នាំ

Posted on January 20, 2025 By Mah Khmer
លោក ជា សាវី អ្នករស់នៅខេត្តសៀមរាប ទទួលបានជយលាភីលេខ១ ក្នុងកម្មវិធី «សំណេរអង្គរ» លើកទី២ សម្រាប់បេក្ខជនអាយុលេីស ១៩ឆ្នាំ

សៀមរាប៖ បេក្ខជន ជា សាវី មកពីខេត្តសៀមរាប ទទួលបានជយលាភីលេខ១ សម្រាប់បេក្ខជនអាយុលេី​ស ១៩ឆ្នាំ​ ក្នុងកម្មវិធីសរសេរតាមអានសាធារណៈ «សំណេរអង្គរ» លើកទី២ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះ ដែលបានធ្វើឡើងនៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដែលមានបេក្ខជនចូលរួមប្រកួត ១២២០អង្គ/នាក់។ សម្រាប់ការប្រកួតនេះ មានការផ្ដល់រង្វាន់ជ័យលាភីលេខ១ ដល់ជ័យលាភីលេខ៣។ ក្នុងនោះ ជ័យលាភីលេខ១ ទទួលបានប្រាក់រង្វាន់ ៥លានរៀល, លេខ២ ទទួលបានប្រាក់រង្វាន់៣លានរៀល និងលេខ៣ ទទួលបានប្រាក់រង្វាន់ ២លានរៀល។ ប្រាក់រង្វាន់នេះ សម្រាប់ក្រុមបេក្ខជនទាំង២ក្រុម គឺបេក្ខជនអាយុ១៨ឆ្នាំចុះក្រោម និងបេក្ខជនអាយុ១៩ឆ្នាំឡើង។ ក្រៅពីម្ចាស់ជ័យលាភីទាំង៦ ឆ្នាំនេះ ក៏មានជ័យលាភីអក្សរស្អាត និងជ័យលាភីអមផ្សេងៗទៀតដែរ។ បេក្ខជនអាយុ១៨ឆ្នាំចុះក្រោម ដែលទទួលជ័យជម្នះ រួមមាន៖ *លេខ១ ឈ្មោះ រ៉េន វត្ថនា មកពីខេត្តកណ្តាល *លេខ២ ឈ្មោះ គឿន ពុទ្ធារ័ត្ន មកពីខេត្តព្រៃវែង *លេខ៣ ឈ្មោះ ណែត ស៉ីដា មកពីខេត្តសៀមរាប។…

អានបន្ត “លោក ជា សាវី អ្នករស់នៅខេត្តសៀមរាប ទទួលបានជយលាភីលេខ១ ក្នុងកម្មវិធី «សំណេរអង្គរ» លើកទី២ សម្រាប់បេក្ខជនអាយុលេីស ១៩ឆ្នាំ” »

ជីវិតនិងសង្គម

សេចក្តីថ្លែងអំណរអរគុណយ៉ាងជ្រលជ្រៅចំពោះ ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ និងលោកឧត្ដមសេនីយ៍ត្រី សៀ ទីន ព្រមទំាងសហការី

Posted on December 28, 2024January 19, 2025 By Mah Khmer
សេចក្តីថ្លែងអំណរអរគុណយ៉ាងជ្រលជ្រៅចំពោះ ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ និងលោកឧត្ដមសេនីយ៍ត្រី សៀ ទីន ព្រមទំាងសហការី

សៀមរាប៖ ទីភ្នាក់ងារសារព័ត៌មាន លឹម សំបូរ ញ៏ស៍ & សារព័ត៌មានមហាខ្មែរ សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំណោះ ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប និងលោកឧត្ដមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាបដែលមានចិត្តសណ្តោសប្រណី និងផ្តល់ក្តីអនុគ្រោះដល់សហការី នៃទីភ្នាក់ងារសារព័ត៌មាន លឹម សំបូរ ញ៏ស៍ & សារព័ត៌មានមហាខ្មែរ ដែលបានប្រព្រឹត្តខុស ផ្ទុយពីច្បាប់ស្តីពីរបបសារព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន កាលពីវេលា ២៣:១៤នាទីយប់ ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៤។ ដោយមានការអនុញ្ញាតិ និងសណ្តោសប្រណៃដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប និងលោកឧត្ដមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប និងមានការព្យាយាមសម្របសម្រួលពីលោក អនុសេនីយ៍ឯក សៀក សោភា នាយរិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្តសៀមរាប ទើបសហការីរបស់យើងខ្ញុំ ដែលមានឈ្មោះ សុខ សំអុល បានវិលមកលំនៅដ្ឋានវិញ។…

អានបន្ត “សេចក្តីថ្លែងអំណរអរគុណយ៉ាងជ្រលជ្រៅចំពោះ ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ និងលោកឧត្ដមសេនីយ៍ត្រី សៀ ទីន ព្រមទំាងសហការី” »

ជីវិតនិងសង្គម

សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា សាខាខេត្តសៀមរាបរៀបចំ សន្និសីទ ស៊ីយូអេស ២០២៤ ស្តីពី ការសិក្សានៅឧត្ដមសិក្សា និងឱកាសការងារ

Posted on December 23, 2024January 19, 2025 By Mah Khmer
សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា សាខាខេត្តសៀមរាបរៀបចំ សន្និសីទ ស៊ីយូអេស ២០២៤ ស្តីពី ការសិក្សានៅឧត្ដមសិក្សា និងឱកាសការងារ

សៀមរាប៖ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា សាខាខេត្តសៀមរាប មានមោទនភាពដោយបានរៀបចំសន្និសីទ ស៊ី យូ អេស ២០២៤ ស្តីពី «ការសិក្សានៅឧត្ដមសិក្សា និងឱកាសការងារ” ក្នុងគោលបំណងជួយតម្រង់ទិសដល់ប្អូនៗសិស្សានុសិស្សក្នុងការជ្រើសរើសជំនាញ ឯកទេសសិក្សា នៅថ្នាក់ឧត្តមសិក្សាឲ្យបានត្រឹមត្រូវ ការស្វែងយល់អំពីកត្តាជោគជ័យក្នុងការងារ និងមុខរបរ និងការយល់ដឹងអំពីលក្ខណ សម្បត្តិរបស់បុគ្គលជោគជ័យសម្រាប់ជាជំនួយស្មារតីដល់ប្អូនៗក្នុងការរៀបចំអនាគតរបស់ខ្លួនឲ្យបានល្អប្រសើរ ព្រមទាំងបង្កើនភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការរបស់ សាកលវិទ្យាល័យ ជាមួយស្ថាប័ននានា ដែលមានសក្តានុពលក្នុងការជួយលើកស្ទួយ សេវានិស្សិតរបស់ សាកលវិទ្យាល័យឱ្យកាន់តែប្រសើរឡើង។ វឌ្ឍនភាពរបស់សាកលវិទ្យាល័យឯកទេសនៃកម្ពុជា សាខាខេត្តសៀមរាប ដូចតទៅ៖ • សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា សាខាខេត្តសៀមរាប ត្រូវបានបង្កើតឡើងដោយ ឯកឧត្តមបណ្ឌិត ស្តើង សុខុម តាមរយៈ តាមអនុក្រឹត្យលេខ ០១ អនក្រ. បក ចុះថ្ងៃទី ១៦ ខែមករា ឆ្នាំ២០០៤ • ស្ថិតនៅផ្លូវជាតិលេខ ៦ “ភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្ត…

អានបន្ត “សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា សាខាខេត្តសៀមរាបរៀបចំ សន្និសីទ ស៊ីយូអេស ២០២៤ ស្តីពី ការសិក្សានៅឧត្ដមសិក្សា និងឱកាសការងារ” »

ជីវិតនិងសង្គម

Posts pagination

1 2 … 4 Next
  • ច្បា​ស់ដូចថ្ងៃ! ចុងសប្តាហ៍ រកា ច កុរ ជូត ឆ្លូវ ខាល មមី មមែ វក សំណាងធំណាស់ ហោរាសាស្ត្រ
  • ប្រជាជន ១លាននាក់ ក្នុងតំបន់ហ្កាហ្សា ភៀសខ្លួនចេញពីផ្ទះសម្បែង ខណៈអ៉ីស្រាអែលត្រៀមធ្វើសង្រ្គាមជើងគោក អន្តរជាតិ
  • រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមបណ្ដោយដងស្ទឹងសៀមរាប រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ជីវិតនិងសង្គម
  • ដើមសប្តាហ៍! ថ្ងៃនេះ ថ្ងៃសិរីមង្គល ថ្ងៃលាភសំណាង លុយចូលហៀរហូរ សម្បូរលុយចាយដល់ប្រុសស្រីកើតឆ្នាំឆ្លូវ រកា ជូត មមី ម្សាញ់ វក កុរ ហោរាសាស្ត្រ
  • ដើមខែថ្មីបីថ្ងៃនេះ ០១,០២,០៣​ជា​ថ្ងៃ​ល្អ ថ្ងៃ​មាស ថ្ងៃ​ប្រា​ក់ ថ្ងៃ​ហេង​នៃ​ឆ្នាំ​ទាំង​៧​ពិត​ណាស់ ហោរាសាស្ត្រ
  • ត្រៀមៗ មហាឆ្នាំទាំង៦​មានង៉ូវហេង​ល្អ​ណាស់ពេញ​១​ខែថ្មី​នេះ ហោរាសាស្ត្រ
  • ដល់ហើយបួនថ្ងៃ ០៤, ០៥, ០៦, ០៧ ​ជោគ​រាសី​ល្អ​មហា​ឆ្នាំ​ទាំង​៦​លាភ​ធំ​ប្រជុំង៉ូវហេង ហោរាសាស្ត្រ
  • ឆុតណាស់!!ឆ្លងផុតខែនេះ ជូត រកា រោង កុរ ឆ្លូវ ម្សាញ់ ថោះ មមី នឹងក្លាយជាសេដ្ឋីលុយ ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@midnightblue-oyster-863517.hostingersite.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@midnightblue-oyster-863517.hostingersite.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules