មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ទទួលបានប័ណ្ណសរសើរ ក្នុងឱកាសសន្និបាតសុខាភិបាលខេត្តសៀមរាប
សៀមរាប៖ ក្នុងឱកាសឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញជាអធិបតីក្នុង “កម្មវិធីបើកសន្និបាតបូកសរុបសមិទ្ធផលការងារសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប ប្រចាំឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦” ដែលបានប្រារព្ធឡើងនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។ ឯកឧត្តមរដ្ឋមន្ត្រី បានបំពាក់មេដាយជូនមន្ត្រីរាជការ និងបុគ្គលិកដែលមានស្នាដៃល្អ និងបានចូលនិវត្តន៍សរុបចំនួន ២២រូប ព្រមទាំងបានប្រគល់ប័ណ្ណសរសើរ ជូនថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យជ័យវរ្ម័នទី៧ ដែលបានខិតខំបំពេញភារកិច្ចដោយភាពអត់ធ្មត់ តស៊ូ និងលះបង់កម្លាំងកាយចិត្ត ក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ និងប្រជាពលរដ្ឋ ជាពិសេសក្រុមគ្រួសារវីរៈកងទ័ព និងប្រជាជននៅតំបន់ព្រំដែនកម្ពុជា–ថៃ ទាំងនាពេលកន្លងមក និងបច្ចុប្បន្ន។ ក្នុងឱកាសនេះដែរ លោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យ បានធ្វើរបាយការណ៍ជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី អំពីវឌ្ឍនភាព និងសកម្មភាពសុខាភិបាលសំខាន់ៗ ដែលមន្ទីរពេទ្យបានអនុវត្តន៍ក្នុងរយៈពេលកន្លងមក ដោយគូសបញ្ជាក់ពីការផ្តល់សេវាសុខាភិបាលចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០២៥ រួមមានសេវាពិគ្រោះជំងឺក្រៅ សេវាជំងឺសម្រាកព្យាបាល ការព្យាបាលជំងឺធ្ងន់ៗ ដូចជា មហារីក ទឹកនោមផ្អែម ជំងឺបេះដូង និងប្រព័ន្ធប្រសាទ ការវះកាត់ទំនើប ព្រមទាំងសេវាសម្ភពទាំងការសម្រាលធម្មជាតិ និងការវះកាត់។ លោកសាស្ត្រាចារ្យប្រធានមន្ទីរពេទ្យ…

